សម្ដេច ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា ចំនួន ២.៥៥១ នាក់ នៅសកលវិទ្យាល័យ អាស៊ីអឺរ៉ុប
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្ដេច ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា ចំនួន ២.៥៥១ នាក់ នៅសកលវិទ្យាល័យ អាស៊ីអឺរ៉ុប

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៩ កុម្ភៈ ២០២៥



 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស សរុបចំនួន ២.៥៥១ នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។


លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺឆ្លុះបញ្ចាំងពីសមត្ថភាព ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន ការសិក្សាស្រាវជ្រាវ និងសកម្មភាពនានាជាច្រើនទៀតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជាការរួមចំណែកមួយជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នាពេលបច្ចុប្បន្ន និងអនាគត។ 

រាជរដ្ឋាភិបាល បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណដំណាក់-កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយ សង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាមគ្គទេសក៍សម្រាប់តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន









Post a Comment

Previous Post Next Post

Technology