ស្ត្រីពលករខ្មែរម្នាក់ឆ្លងដែនចូលមកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះសំរាលកូន
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ស្ត្រីពលករខ្មែរម្នាក់ឆ្លងដែនចូលមកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះសំរាលកូន

ចេញផ្សាយថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥


បន្ទាយមានជ័យ៖ ស្ត្រីពលករខ្មែរម្នាក់ឆ្លងដែនចូលមកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះសំរាលកូន នៅរសៀលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ស្ត្រីជាពលរកខ្មែរម្នាក់ខណៈចេញពីប្រទេសត្រឡប់ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះសំរាលកូន ត្រូវបានអាជ្ញាធរ ខេត្ត ក្រុង មន្ត្រីពាក់ព័ន្ធជុំវិញច្រក រួមជាមួយក្រុមគ្រូពេទ្យប្រចាំការ ទទួលពលករវិលត្រឡប់មកប្រទេសវិញនោះ ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)។

លោកអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា៖ ស្ត្រីដែលជាពលករខ្មែរឈ្មោះ សេង កែវមុនី ភេទស្រី អាយុជាង៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកពាមរក៏ ខេត្តព្រះវែង។ហើយលោកអភិបាលក្រុងបានឧបត្ថម្ភដល់ស្ត្រីសំរាលកូនជាថវិកា៨០ម៉ឺនរៀល ពេលដែលស្ត្រីខាងលើមានសុខភាពរឹងមាំអាចចេញពីពេទ្យ បានក្រុមការងារនឹងដឹកជញ្ជូនគាត់ដល់លំនៅឋាន។

លោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រាប់ថា៖ ស្ត្រីដែលឈឺពោះឆ្លងទន្លេសំរាលកូននេះ កើតបានកូនប្រុសមួយនាក់ មានទំងន់៣១៦៨ក្រាម សំរាលនម៉ោង១៤,១០នាទី នៅថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៥

ទាំងម្តាយនិងកូន មានសុខភាពល្អធម្មតា ឥលូវកំពុងឲ្យពួកគាត់សំរាកពេលរឹងមាំហើយ ទើបអនុញ្ញាតិឲ្យគាត់វិលទៅសំរាកនៅលំនៅឋានវិញ៕






Post a Comment

Previous Post Next Post

Technology