ឃាត់រថយន្តមួយគ្រឿង ដែលបើកជែងកៀរថយន្ត នៅរាជធានីភ្នំពេញ និងខេត្តកែបកន្លងមក
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឃាត់រថយន្តមួយគ្រឿង ដែលបើកជែងកៀរថយន្ត នៅរាជធានីភ្នំពេញ និងខេត្តកែបកន្លងមក

ចេញផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥


 ខេត្តព្រះសីហនុ ៖ ក្រោយពីឃើញការបង្ហោះចែកចាយតាមបណ្តាញសង្គម ថាមានរថយន្តមួយគ្រឿងបើកបរមានលក្ខណៈលឿនជែងកៀរថយន្តមួយចំនួន នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ និងខេត្តកែបរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានដាក់បទបញ្ជារឲ្យកម្លាំងជំនាញពិនិត្យមើលតាមបណ្តាគោលដៅនានាទូទាំងខេត្តព្រះសីហនុ ។


ជាលទ្ធផល នៅថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ ២០២៥ វេលាម៉ោង ១៨និង១៥នាទី លេីផ្លូវ​១០០​ ត្រង់ចំណុច​ វេទិកា​៧មករា​ ស្នាក់នៅ​ក្នុង​ភូមិ​៣​ សង្កាត់លេខ​៣​ ក្រុង-ខេត្តព្រះសីហនុ​ ។ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ឃាត់​បានរថយន្ដ​ ០១គ្រឿង​ម៉ាក​ FORD F150 ពណ៌​ស​ ពាក់ផ្លាកលេខ​កម្ពុជា​SYA.0809 បេីកបរ​ដោយ​ឈ្មោះ​ WANG YONGSEN ភេទ​ ប្រុស​ ឆ្នាំកំណើត​1989​ ជនជាតិ​ ចិន​ មាន​បណ្ណបេីកបរ​កម្ពុជា​ប្រភេទ​ ខ​(B)​ លេខ​B.00374820 ចុះថ្ងៃទី​07-04-2025​ សុពលភាព​រយៈពេល​ ១ឆ្នាំ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បេីកបរ​វ៉ាជែង​ នៅ​រាជធានី​ភ្នំពេញ​ និង​ប៉ះ​រថយន្ដ​ ១គ្រឿង​ទៀត​នៅ​ខេត្ត​កែប​ ។

បច្ចុប្បន្ន​រថយន្ត​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បណ្តោះអាសន្ន​ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា តាមចម្លើយអ្នកបើកបរខាងលើ​ បានទទួលស្គាល់កំហុសគ្រប់បែបយ៉ាងដូចដែលផ្សាយតាមបណ្តាញសង្គម និងព្រមទទួលខុសត្រូវចំពោះការខូចខាតទៅលើរថយន្តផ្សេងៗដែលបានប៉ះពាល់ ៕




Post a Comment

Previous Post Next Post

Technology