ឯកឧត្ដមបណ្ឌិត ទួច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលកុំព្យូទ័រ ចំនួន ៥០គ្រឿង ពីក្រុមហ៊ុនកំពតញូលែន
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្ដមបណ្ឌិត ទួច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលកុំព្យូទ័រ ចំនួន ៥០គ្រឿង ពីក្រុមហ៊ុនកំពតញូលែន

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភះ ឆ្នាំ២០២៥


 

ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផៃ្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន៥០គ្រឿង ពីក្រុមហ៊ុនកំពតញូលែន ឌីវេឡុបម៉ិន ឯ.ក ជូនដល់ក្រសួងមហាផ្ទៃ។


ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំណុះឱ្យក្រសួងមហាផ្ទៃ និងលោកអគ្គនាយកក្រុមហ៊ុនកំពតញូលែន ឌីវេឡុបម៉ិន ឯ.ក រួមនិងក្រុមការងារផងដែរ។


មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គនាយកក្រុមហ៊ុនកំពតញូលែន ឌីវេឡុបម៉ិន ឯ.ក ដែលបានឧបត្ថម្ភកុំព្យូទ័រជូនដល់ក្រសួងមហាផ្ទៃនៅពេលនេះ និងត្រូវដាក់ឱ្យប្រើប្រាស់នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់សិក្ខាកាម៕  









Post a Comment

Previous Post Next Post

Technology