បំបែកសំណុំរឿងឃាតកម្មនៅក្រុងអរិយក្សត្រ ៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យ២នាក់
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

បំបែកសំណុំរឿងឃាតកម្មនៅក្រុងអរិយក្សត្រ ៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យ២នាក់

ចេញផ្សាយថ្ងៃសុក្រទី២១ ខែកុម្ភះ ឆ្នាំ២០២៥


 

កណ្ដាល៖ កម្លាំងអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មនៅក្រុងអរិយក្សត្រ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅពន្ធនាគារខេត្តកណ្ដាល ។

លោកឧត្ដមសេនីយ៍ ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ​ឆ្នាំ ២០២៥ ​បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញអាវុធខេត្តកណ្តាល និងអាវុធហត្ថក្រុងអរិយក្សត្រ បានសហការជាមួយអាវុធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវ​ស្វែងរកចាប់ខ្លួនជនល្មើសចំនួន ០២នាក់ (ស្រី០១) នៅគោលដៅពីរផ្សេងគ្នា។

លោកឧត្ដមសេនីយ៍ ត្រី សំ តុលា បានបញ្ជាក់ថា លើកទី១ ចាប់ខ្លួនជនត្រូវចោទឈ្មោះ ភក្តី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លើកទី២ ចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខប៊ី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចដីស្រែប្រាំង​ក្រពើខ្លោច ភូមិព្រែកល្វា ​សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយបំពេញនីតិវិធី ជនត្រូវចោទទាំងពីរនាក់ កម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនទៅពន្ធនាគារខេត្តកណ្តាល ​នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

បច្ចុប្បន្ន កម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស​ពាក់ព័ន្ធផ្សេងទៀត ​ដែលជាមេខ្លោងក្នុងអំពើឃាតកម្ម ​ជួញដូរគ្រឿងញៀន និងធ្វើទារុណកម្មអំពើ​ឃោរឃៅ និងផ្តើមគំនិតក្នុងអំពើឃាតកម្ម ​និងជួញដូរគ្រឿងញៀន៕








Post a Comment

Previous Post Next Post

Technology