ជនជាតិកូរ៉េ ២នាក់ ប្ដី ប្រពន្ធ បម្រុងដឹកគ្រឿងញៀន ពីកម្ពុជា ទៅ កូរ៉េ ខាងត្បូង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន....
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ជនជាតិកូរ៉េ ២នាក់ ប្ដី ប្រពន្ធ បម្រុងដឹកគ្រឿងញៀន ពីកម្ពុជា ទៅ កូរ៉េ ខាងត្បូង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន....

 - ផ្សាយចេញ ថ្ងៃពុធ ទី០៦ ខែមិនា ឆ្នាំ២០២៤


រាជធានីភ្នំពេញ៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំ




បូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកដំណើរចំនួន ២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនល្មើស ២នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran  ភេទស្រី ជនជាតិកូរ៉េ (ប្រពន្ធ)។

ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង២៧៩,២១ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

Post a Comment

Previous Post Next Post

Technology