ក្ដៅៗ ឯកឧត្តម ហេង រតនា បដិសេធការចោទប្រកាន់ពីថៃថាគ្រាប់បែក MK-82 ជាគ្រាប់ចាស់សល់ពីសម័យសង្គ្រាមតាមរយៈការបង្ហាញភស្តុតាងថ្មីថ្ងៃនេះ!
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្ដៅៗ ឯកឧត្តម ហេង រតនា បដិសេធការចោទប្រកាន់ពីថៃថាគ្រាប់បែក MK-82 ជាគ្រាប់ចាស់សល់ពីសម័យសង្គ្រាមតាមរយៈការបង្ហាញភស្តុតាងថ្មីថ្ងៃនេះ!

ចេញផ្សាយថ្ងៃសៅរ៍ទី02/08/2025


 ក្ដៅៗ ឯកឧត្តម ហេង រតនា បដិសេធការចោទប្រកាន់ពីថៃថាគ្រាប់បែក MK-82 ជាគ្រាប់ចាស់សល់ពីសម័យសង្គ្រាមតាមរយៈការបង្ហាញភស្តុតាងថ្មីថ្ងៃនេះ!

យោងតាមប្រភពពីផេករបស់ឯកឧត្តម ហេង រតនា បានសរសេរថា៖ នៅថ្ងៃសៅរ៍​ ទី០២​ ខែសីហា​ ឆ្នាំ២០២៥​នេះ​ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពសុីម៉ាក់​ បានធ្វេីការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មការាចារ្យវត្តបានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា​ ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម​ ប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82។ គ្រាប់បែកMK-82នេះ​ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម​ ហេីយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអុីស្រាអ៊ែល​ (The GBU-12 Payway II) តាមរយៈភស្តុតាង​នេះ​ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី​ Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា​ ឆ្នាំ២០២៣!!

រង់ចាំមេីលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀ​មនិងអន្តរជាតិ​ របស់ភាគីសៀម​ ថា​គ្រាប់បែកទម្លាក់លេីទីវត្តអារាមនេះ​ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀតឬយ៉ាងម៉េច?

ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ​ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡេីយ​!








Post a Comment

Previous Post Next Post

Technology