អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូប!
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូប!

ចេញផ្សាយថ្ងៃអង្គារ៍ ទី២៩ ខែតុលា ឆ្នាំ២០២៤

(ភ្នំពេញ)÷ កាលពីវេលាម៉ោង​ ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៤ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់កាបូប) បង្កឡើងដោយជនសង្ស័យម្នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Let's ពណ៌ស ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច នៅចំណុច ផ្លូវ១៣៨ ក្បែររបងពេទ្យ លោកសង្ឃ សង្កាត់ទឹកល្អក់០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានភ្ជាប់ជាមួយសម្ភារៈមួយចំនួន រួមទាំងទូរស័ព្ទ ០១គ្រឿង ម៉ាក អាយហ្វូន ១៥ ប្រូម៉េក ក្នុងកាបូបផងដែរ។

ភ្លាមៗ ជនរងគ្រោះ បានផ្ដល់ព័ត៌មានមកកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោងប្រមាណ ១៤និង៤០នាទី សមត្ថកិច្ចអាវុធហត្ថបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៩ឆ្នាំ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីស្តាប់ចម្លើយអំពីរឿងហេតុតាមនីតិវិធី។

ក្រោមវិធានការជំនាញ ជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ខ្សែក នៅចំណុចផ្លូវ វ៉េងស្រេង ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន រួចបញ្ជូនទៅមណ្ឌលអប់រំកែប្រែម១ (ព្រៃស) ម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






 

Post a Comment

Previous Post Next Post

Technology