ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​រដ្ឋ ​ដាក់​កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កានៅ វិមានព្រះបរមរតនកោដ្ឋ
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​រដ្ឋ ​ដាក់​កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កានៅ វិមានព្រះបរមរតនកោដ្ឋ

ចេញផ្សាយថ្ងៃសុក្រទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)÷ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ​ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​រដ្ឋ បាន​ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កានៅវិមាន“ព្រះបរមរតនកោដ្ឋ” ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នឹងប្រារព្ធឡើង នៅវិមានឯករាជ្យ នៅថ្ងៃទី៩ វិច្ឆិកា ស្អែកនេះ ដើម្បីរម្លឹកនូវឧបការៈគុណដ៏ជ្រាលជ្រៅបំផុតរបស់​ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ នៅកម្ពុជា រហូតទទួលបានឯករាជ្យ ពីអាណានិគម​បារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕












 

Post a Comment

Previous Post Next Post

Technology