កម្លាំងនគរបាលខេត្តសៀមរាប តាមចាប់ជនដៃដល់ ដែលបានបាញ់ប្រហារអ្នកសារព័ត៌មានម្នាក់នៅស្រុកជីក្រែងបានហើយ...
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កម្លាំងនគរបាលខេត្តសៀមរាប តាមចាប់ជនដៃដល់ ដែលបានបាញ់ប្រហារអ្នកសារព័ត៌មានម្នាក់នៅស្រុកជីក្រែងបានហើយ...


ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី០៥ ខែធ្នូ ឆ្នាំ២០២៤

(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោកបានស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ ក្រោយបាញ់ប្រហារអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា លោក ឈឿង ឈឹង អ្នកសារព័ត៌មានរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍» បានរបួសធ្ងន់ ក្រោយមានជនដៃដល់លួចបាញ់ប្រហារ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននៃអំពើឃាតកម្មនេះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជនដៃដល់ឈ្មោះ ស៊ី លឿយ អាយុ៤០ឆ្នាំ ទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ជនដៃដល់រូបនេះបានប្រើកាំភ្លើងកែច្នៃ ដើម្បីបាញ់ជនរងគ្រោះ។ បើតាមលោកស្នងការ, ករណីបាញ់ប្រហារនេះកើតឡើងដោយសាររឿងទំនាស់បុគ្គល មិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីផ្សេងនោះឡើយ។

នៅពេលនេះ ជនដៃដល់ត្រូវបានកម្លាំងនគរបាល នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំបន្តចាត់វិធានការតាមច្បាប់៕








 

Post a Comment

Previous Post Next Post

Technology