២នាក់ប្តីប្រពន្ធ ជិះម៉ូតូប្រញ៉ាប់ទៅបុណ្យស.ពម្តាយ ស្រាប់តែបើកវ៉ាចូលរថយន្តធុនធំដឹកប្រេង បណ្តាលឲ្យស្លា.ប់ទាំង២នាក់..!
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

២នាក់ប្តីប្រពន្ធ ជិះម៉ូតូប្រញ៉ាប់ទៅបុណ្យស.ពម្តាយ ស្រាប់តែបើកវ៉ាចូលរថយន្តធុនធំដឹកប្រេង បណ្តាលឲ្យស្លា.ប់ទាំង២នាក់..!



២នាក់ប្តីប្រពន្ធ ជិះម៉ូតូប្រញ៉ាប់ទៅបុណ្យស.ពម្តាយ ស្រាប់តែបើកវ៉ាចូលរថយន្តធុនធំដឹកប្រេង បណ្តាលឲ្យស្លា.ប់ទាំង២នាក់..!

ស្រុកំពង់សីលា-មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្តធុនធំដឹកប្រេង ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង១៤នាទី​​ ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៥​ នៅលេីផ្លូវជាតិលេខ៤​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្ករឡេីងដោយម៉ូតូ០១គ្រឿងម៉ាក​ HONDA DREAM C125  ពណ៌ខ្មៅ​ បេីកក្នុងទិសដៅ ពីភ្នំពេញ ឆ្ពោះទៅព្រះសីហនុ បេីកបរដោយឈ្មោះ​ សែត​ ធឿន ភេទប្រុស​ អាយុ៥១ឆ្នាំ​ ជនជាតិ​ខ្មែរ(ពាក់មួកសុវត្តិភាព)​ និងមានអ្នករួមដំណេីរជាមួយម្នាក់​ ឈ្មោះ​ អៀង​ ខន​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ ជនជាតិខ្មែ​រ​(ពាក់មួកសុវត្តិភាព) អ្នកទាំងពីរ​មានទីលំនៅ​ភូមិ​ពងទឹក​ ឃុំស្តេចគង់ខាងជេីង ស្រុកបន្ទាយមាស ខេត្តកំពត លុះមកដល់ចំណុចកេីតហេតុខាងលេីអ្នកបេីកបរម៉ូតូបានជិះឡេីងវ៉ាជែងខាងឆ្វេងចូលទៅបុករថយន្តដឹកប្រេង០១គ្រឿង​ ក្នុងទិសដៅផ្ទុយគ្នា​ រថយន្តម៉ាក​ SHACMAN ពណ៌ស​ លឿង​បៃតង​  អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(បានទុករថយន្តចោលនៅកន្លែងកេីតហេតុរួចរត់គេចខ្លួនបាត់​ មុនពេលសម្ថកិច្ចទៅដល់)។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ខាងលេីបណ្តាលអោយស្លា.ប់មនុស្ស០២នាក់ ស្រីម្នាក់​ និង ប្រុសម្នាក់ ភ្លាមៗ​នៅកន្លែងកេីតហេតុ ​ទី១.ឈ្មោះ​ សែត​ ធឿន​ ភេទប្រុស​ អ្នកបេីកបរ​ម៉ូតូ​HONDA DREAM C125 បានស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែង​។
ទី២.ឈ្មោះ​ អៀង​ ខន​ ភេទស្រី​ អ្នករួមដំណេីរ​ ម៉ូតូ​HONDA DREAM C125 បានស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែងកេីតហេតុ។

បច្ចុប្បន្ន សា.ក.ស.ពអ្នកទាំងពីរត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពី ខាងលេីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ បន្តនីតិវិធីច្បាប់ ៕










 

Post a Comment

Previous Post Next Post

Technology