ឆេះផ្ទះមួយខ្នង ស្លា~ប់កូនប្រុស ស្រី ចំនួន ២នាក់ ខណះម្ដាយ ឪពុកមិននៅ ហើយទុកកូនចោល
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឆេះផ្ទះមួយខ្នង ស្លា~ប់កូនប្រុស ស្រី ចំនួន ២នាក់ ខណះម្ដាយ ឪពុកមិននៅ ហើយទុកកូនចោល

ចេញផ្សាយថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២៥


 បាត់ដំបង ÷ក្មេងប្រុសស្រី០២នាក់បងប្អូនបានស្លា-ប់យ៉ាងអាណោ-ចអា-ធ័មនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ០១ខ្នងនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម០១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។


ផ្ទះតូបលក់ចាប់ហួយដែលត្រូវ អគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រX១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងស្លាប់កូនបង្កើតចំនួន ០២នាក់ ទី១-ឈ្មោះ សុីថា សាវឌី ភេទស្រី អាយុ ១២ឆ្នាំ និងទី២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ ០៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។


តាមការបំភ្លឺរបស់ម្តាយបង្កើតថា នៅវេលាម៉ោង ១០និង៣០នាទី គាត់បានចាក់សោរខាងក្រៅទុកក្មេងនៅក្នុងផ្ទះហើយគាត់ចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះចំងាយប្រហែល ១៦០ម៉ែត្រ មួយសន្ទុះស្រាប់តែឮសូរផ្ទុះភឹងងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង០២ពីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ ។  


សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយសារពេលទទួលព័ត៌មានគឺឆេះអស់បាត់ហើយ៕












Post a Comment

Previous Post Next Post

Technology