ពិតជារន្ធត់ណាស់ ! រថយន្តមួយគ្រឿង បើកបញ្ច្រាសស្តុប បុកម៉ូតូ១គ្រឿង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិតជារន្ធត់ណាស់ ! រថយន្តមួយគ្រឿង បើកបញ្ច្រាសស្តុប បុកម៉ូតូ១គ្រឿង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

(ភ្នំពេញ)÷មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីររថយន្ត១គ្រឿង បានបើកបញ្ច្រាស់ស្តុប ទៅបុកម៉ូតូ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង 5:00 នាទីព្រឹកថ្ងៃទី 12 ខែតុលាឆ្នាំ 2024 នៅមុខព្រលានយន្តហោះ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាស្ដា១គ្រឿង បើកបរដោយបុរសម្នាក់ វៃប្រហែល 40 ឆ្នាំ ដែលពាក់ស្លាកលេខ ភ្នំពេញ BX - 3693 ធ្វើដំណើរតាមបណ្ដោយផ្លូវសារព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត រេចង្កូត មកខាងឆ្វេង បញ្ច្រាសផ្លូវ ក៏បានទៅបុក ម៉ូតូ១គ្រឿង ម៉ាកdream ស៊ង់ សេ125 ពាក់ស្លាកលេខ ភ្នំពេញ 1FU - 3560 ស៊េរីឆ្នាំ 2016 កំពុងធ្វើដំណើរ ពីលិចមកកើត ប៉ើងទៅផ្ទប់និងរបង ព្រលានយន្តហោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ។ ភ្លាមៗជនបង្កត្រូវបានពលរដ្ឋ នៅកន្លែងទីតាំងកើតហេតុធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច តែម្ដង

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មកធ្វើការរបស់វែង ដើម្បីយករថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះ ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចជំនាញ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។









 

Post a Comment

Previous Post Next Post

Technology