ម្ដាយចុងវាយធ្វើបាបកូនស្រីរងរបួសជាំពេញរាងកាយ ខណ:ឪពុកក្មេងមិននៅផ្ទះ
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ម្ដាយចុងវាយធ្វើបាបកូនស្រីរងរបួសជាំពេញរាងកាយ ខណ:ឪពុកក្មេងមិននៅផ្ទះ

ខេតកតកំពង់ឆ្នាំង ៖ ស្នាមជាំ ស្ទើរតែគ្រប់កន្លែង នៃរាងកាយ និងកន្លែងខ្លះទៀត មានសភាពហើម ថែមទៀតផង មើលទៅ ពិតជាគួរអោយអាសូរ ជាពន់ពេក ដែលនេះជាទង្វើរ ទារុណកម្ម របស់ម្តាយចុង មកលើកូនស្រី ប្តីមុន គួរអោយសង្វេគ។

ករណីហិង្សា គ្មានត្រាប្រណីនេះ ត្រូវបានប្រជាពលរដ្ឋ បង្ហាញអោយដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយក្មេងស្រីរងគ្រោះ ស្ថិតក្នុងសភាពភ័យខ្លាច ដេកនៅលើគ្រែ នៃមន្ទីរពេទ្យរដ្ឋមួយកន្លែង។ ក្មេងស្រីរងគ្រោះ រស់នៅភូមិសិរីឆោម ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ អឿន កញ្ញា អាយុ១២ឆ្នាំ។ ចំណែកម្តាយចុងដែលជាជនបង្កមានឈ្មោះ នៅ ញ៉ក់ អាយុ៣៩ឆ្នាំ។

សមត្ថកិច្ចបានអោយដឹងថា ឪពុកក្មេងស្រីងរងគ្រោះឈ្មោះ អាង សំអឿន អាយុ៤០ឆ្នាំ មានប្រពន្ធក្រោយ និងបានយកមករួមរស់ជាមួយគ្នា ហើយបច្ចុប្បន្ន បានចេញទៅធ្វើការនៅឯប្រទេសថៃ ដោយទុកអោយកូនស្រី នៅជាមួយប្រពន្ធចុង។

អ្នកជិតខាងបានអោយដឹងថា គេតែងតែឃើញស្រ្តីជាម្តាយចុង វាយធ្វើបាប ស្ទើរតែរៀងរាល់ថ្ងៃ រហូតដល់មានស្នាមជាំពេញខ្លួន ទើបក្មេងស្រីរងគ្រោះ បានចេញពីផ្ទះ លែងហ៊ានផ្ទះវិញទេ។

បច្ចុប្បន្ន ស្រ្តីជាម្តាយចុង ត្រូវបានសមត្ថកិច្ច នាំខ្លួនដើម្បីសួរនាំ និងចាត់ការតាមនិតិវិធី៕







 

Post a Comment

Previous Post Next Post

Technology