ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែប្រទះឃើញសំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុកក្នុងសម័យកាលធ្វើសង្គ្រាម ចំនួន៤៥គ្រាប់ស្ថិតក្នុងវាលស្រែ
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែប្រទះឃើញសំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុកក្នុងសម័យកាលធ្វើសង្គ្រាម ចំនួន៤៥គ្រាប់ស្ថិតក្នុងវាលស្រែ

ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥


 បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែប្រទះឃើញសំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុកក្នុងសម័យកាលធ្វើសង្គ្រាម ចំនួន៤៥គ្រាប់ស្ថិតក្នុងវាលស្រែប្រជាពលរដ្ឋក្នុងភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ។


អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែរាយការណ៍ថាប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១គ្រាប់ ប៉ុន្តែពេលកម្លាំងជំនាញចុះទៅរាវឃើញ២រណ្តៅចំនួន៤៥គ្រាប់ក្នុងនោះមានគ្រាប់B40ចំនួន៣០គ្រាប់ និងគ្រាបរ៉ុកកែត B62 ចំនួន១៥គ្រាប់។


នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការបោសសម្អាតនិងកម្ទេចចោលប្រកបដោយសុវត្ថិភាព ព្រមទាំង សហការជាមួយកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងការរួមស្មារតីគ្នាបង្ការការពារគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀត ៕






Post a Comment

Previous Post Next Post

Technology